ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន១៥ ក្នុងខេត្តសៀមរាប។
ការចុះពិនិត្យនេះធ្វើឡើង ដើម្បីជួយគាំទ្រ ជំរុញលេីកទឹកចិត្តនិងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ ដោយសង្កត់ទៅលើចំណុចសំខាន់ៗ៖
១. ហេដ្ឋារចនាសម្ព័ន្ធក្នុង និងជុំវិញមណ្ឌលសុខភាព
២. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ
៣. ការគ្រប់គ្រង ការចែកចាយឱសថនិងវ៉ាក់សាំង ការថែទាំសម្ភារៈបរិក្ខារពេទ្យ
៤. ការបម្រើសេវានិងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍
៥. ការលេីកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង
៦. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការគ្រប់គ្រងធនធានមនុស្ស
៧. ការរៀបចំផែនការសកម្មភាពនិងការតាមដានវឌ្ឍនភាពការងារ។
ជាចុងក្រោយ លោកជំទាវវេជ្ជបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងការចុះពិនិត្យនោះដែរក៏មានការចូលរួមសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិដែលបានចុះទៅមណ្ឌលសុខភាពរួមមាន៖
១.មណ្ឌលសុខភាពយាង ២.មណ្ឌលសុខភាពដំណាក់ស្លាញ ៣.មណ្ឌលសុខភាពព្រៃជ្រូក ៤.មណ្ឌលសុខភាពសសរស្តម្ភ ៥.មណ្ឌលសុខភាពចារឈូក ៦.មណ្ឌលសុខភាពដូនកែវ
៧.មណ្ឌលសុខភាពរេីល ៨.មណ្ឌលសុខភាពត្រីញ័រ ៩.មណ្ឌលសុខភាពតាសោម ១០.មណ្ឌលសុខភាពស្រែខ្វាវ ១១.មណ្ឌលសុខភាពគោល ១២.មណ្ឌលសុខភាពបត់ ១៣.មណ្ឌលសុខភាពខ្នាត ១៤.មណ្ឌលសុខភាពអង្គជុំ ១៥.មណ្ឌលសុខភាពសំរោងយា។