Cambodia
ព័ត៌មានលំអិត

Image
ការ​ចុះ​ពិនិត្យ​ស្ថានភាព​ នៃ​មណ្ឌល​សុខភាព ​(ជុំទី២) ចំនួន​១៥​ ក្នុង​ខេត្ត​សៀមរាប
ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៥

ខេត្ត​សៀមរាប​៖ ចាប់​ពី​ថ្ងៃ​ទី​២២​ ខែមេសា​ ដល់​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៥​ ដោយ​ទទួល​បាន​ការ​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​ពី​ ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ព្រម​ទាំង​ទទួល​បាន​ការ​ចង្អុល​បង្ហាញ​ពី ​ឯកឧត្ដម​សាស្ត្រាចារ្យ​ កុយ​ វ៉ាន់​នី​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​ និង​លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌី​ន​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​ លោក​ជំទាវ​វេជ្ជបណ្ឌិត​ ចាន់​ សុខា​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ បាន​ចុះពិនិត្យ​ស្ថានភាព​នៃ​មណ្ឌល​សុខភាព​ចំនួន​១៥ ក្នុង​ខេត្ត​សៀមរាប​។

ការ​ចុះ​ពិនិត្យ​នេះធ្វើ​ឡើង ​ដើម្បី​ជួយ​គាំទ្រ​ ជំរុញ​លេីក​ទឹក​ចិត្ត​និង​ពង្រឹង​មណ្ឌល​សុខភាព​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ ​និង​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​សមធម៌​ ដោយ​សង្កត់​ទៅ​លើ​ចំណុច​សំខាន់ៗ​៖

១.​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង ​និង​ជុំវិញ​មណ្ឌល​សុខភាព​

២.​ ការ​ធ្វើ​បដិសណ្ឋារកិច្ច​ និង​ការ​បំពេញ​ការងារ​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​

៣.​ ការ​គ្រប់គ្រង​ ការ​ចែកចាយ​ឱសថ​និង​វ៉ាក់សាំង​ ការ​ថែទាំ​​សម្ភារៈ​បរិក្ខារ​ពេទ្យ​

៤.​ ការ​បម្រើ​សេវានិង​ប្រចាំ​ការ​ ២៤ម៉ោង​/២៤ម៉ោង​ ៧ថ្ងៃ​/សប្ដាហ៍​

៥.​ ការ​លេីក​កម្ពស់​គុណភាព​សុវត្ថិភាព​អ្នក​ជំងឺ​ និង​សេវា​បញ្ជូន​អ្នក​ជំងឺ​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​

៦.​ ការ​ពង្រឹង​សមត្ថភាព​បច្ចេកទេស​សុខាភិបាល​ និង​ការគ្រប់គ្រង​ធនធាន​មនុស្ស​

៧.​ ការ​រៀប​ចំ​ផែន​ការ​សកម្មភាព​និង​ការ​តាម​ដាន​វឌ្ឍនភាព​ការ​ងារ​។

ជា​ចុងក្រោយ​ លោក​ជំទាវ​វេជ្ជបណ្ឌិត ​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ព្រម​ទាំង​ថ្លែង​អំណរគុណ​ដល់​មន្ត្រី​សុខាភិបាល​ទាំង​អស់​ដែល​បាន​ខិត​ខំ​បម្រើ​សេវា​ថែទាំ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ដែរ​ក៏​មាន​ការ​ចូលរួម​សម្របសម្រួល​ពី​មន្ត្រី​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋ​បាល​ខេត្ត​ព្រម​ទាំង​មន្ត្រី​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ដែល​បានចុះ​ទៅ​មណ្ឌល​សុខភាព​រួម​មាន​៖

១.​មណ្ឌល​សុខភាព​យាង​  ២.​មណ្ឌល​សុខភាព​ដំណាក់​ស្លាញ​  ៣.​មណ្ឌល​សុខភាព​ព្រៃ​ជ្រូក​  ៤.​មណ្ឌល​សុខភាព​សសរ​ស្តម្ភ​  ៥.​មណ្ឌល​សុខភាព​ចារឈូក​  ៦.​មណ្ឌល​សុខភាព​ដូន​កែវ​  

៧.មណ្ឌល​សុខភាព​រេីល​  ៨.មណ្ឌល​សុខភាព​ត្រី​ញ័រ​  ៩.មណ្ឌល​សុខភាព​តាសោម​  ១០.មណ្ឌល​សុខភាព​ស្រែ​ខ្វាវ​ ១១.មណ្ឌល​សុខភាព​គោល​ ១២.​មណ្ឌល​សុខភាព​បត់​  ១៣.មណ្ឌល​សុខភាព​ខ្នាត​ ១៤.មណ្ឌល​សុខភាព​អង្គជុំ​ ១៥.មណ្ឌល​សុខភាព​សំរោងយា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19