Cambodia
New Details

Image
រដ្ឋមន្រ្តីសុខាភិបាល បង្ហាញការពេញចិត្ត និងសរសើរលើការអនុវត្តល្អរបស់មណ្ឌលសុខភាពមួយ
May 04, 2025

រដ្ឋមន្រ្តីសុខាភិបាល បង្ហាញការពេញចិត្ត និងសរសើរលើការអនុវត្តល្អរបស់មណ្ឌលសុខភាពមួយ នាថ្ងៃអាទិត្យ ទី៤​ ឧសភា២០២៥។

«ឯកឧត្តមមានសេចក្តីរីករាយក្នុងពេលបានចុះពិនិត្យដោយឥតគ្រោងទុក និងឃើញដោយផ្ទាល់នូវភាពជាអ្នកវិជ្ជាជីវៈ ការយកចិត្តទុកដាក់ និងវិន័យការងាររបស់បងប្អូនបុគ្គលិកមណ្ឌលសុខភាព ដែលមានបរិដ្ឋានស្អាត ការរៀបចំល្អ សុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ និងការព្យាយាមបង្កើនសកម្មភាពពិនិត្យព្យាបាលជាប្រចាំ បង្ហាញឲ្យឃើញនូវជំហរទំនួលខុសត្រូវ និងរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។

ឯកឧត្តមសូមអបអរសាទរ និងលើកទឹកចិត្តដល់សហភាតរៈទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការបម្រេីសេវាសុខាភិបាលដល់ប្រជាពលរដ្ឋជិតឆ្ងាយ។ សូមបន្តរក្សាភាពល្អនេះ ឲ្យកាន់តែប្រសេីរ និងបានជាគំរូល្អ (ទោះបីមានចំណុចកែលម្អតិចតួចបំផុតក្តី)»៕

មណ្ឌលសុខភាពនោះ ស្ថិតនៅភូមិល្វាទេ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13