រដ្ឋមន្រ្តីសុខាភិបាល បង្ហាញការពេញចិត្ត និងសរសើរលើការអនុវត្តល្អរបស់មណ្ឌលសុខភាពមួយ នាថ្ងៃអាទិត្យ ទី៤ ឧសភា២០២៥។
«ឯកឧត្តមមានសេចក្តីរីករាយក្នុងពេលបានចុះពិនិត្យដោយឥតគ្រោងទុក និងឃើញដោយផ្ទាល់នូវភាពជាអ្នកវិជ្ជាជីវៈ ការយកចិត្តទុកដាក់ និងវិន័យការងាររបស់បងប្អូនបុគ្គលិកមណ្ឌលសុខភាព ដែលមានបរិដ្ឋានស្អាត ការរៀបចំល្អ សុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ និងការព្យាយាមបង្កើនសកម្មភាពពិនិត្យព្យាបាលជាប្រចាំ បង្ហាញឲ្យឃើញនូវជំហរទំនួលខុសត្រូវ និងរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។
ឯកឧត្តមសូមអបអរសាទរ និងលើកទឹកចិត្តដល់សហភាតរៈទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការបម្រេីសេវាសុខាភិបាលដល់ប្រជាពលរដ្ឋជិតឆ្ងាយ។ សូមបន្តរក្សាភាពល្អនេះ ឲ្យកាន់តែប្រសេីរ និងបានជាគំរូល្អ (ទោះបីមានចំណុចកែលម្អតិចតួចបំផុតក្តី)»៕
មណ្ឌលសុខភាពនោះ ស្ថិតនៅភូមិល្វាទេ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។