Cambodia
New Details

Image
កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ (គ.អ.គ.អ.ច.ក.) ដើម្បីពិនិត្យលទ្ធផលបឋមនៃការវិភាគរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា
June 05, 2025

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិក គ.អ.គ.អ.ច.ក. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គ.អ.គ.អ.ច.ក.  ដែលដឹកនាំដោយ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធាន គ.អ.គ.អ.ច.ក. នៅទីស្តីការក្រសួងផែនការ។ 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើលទ្ធផលបឋមនៃការវិភាគរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថាកិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពីសំណាក់ពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃ គ.អ.គ.អ.ច.ក. និងក្រុមការងាររបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។

Image 1
Image 2
Image 3