ជំនួបពិភាក្សា ជាមួយប្រតិភូនៃស្ថាប័នហិរញ្ញប្បទានសកល
September 12, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយប្រតិភូនៃស្ថាប័នហិរញ្ញប្បទានសកល (Global Financing Facility-GFF) ដែលដឹកនាំដោយ លោក Patrick Hoang-Vu Eozenou, Senior Economist and outgoing GFF Focal Point for Cambodia ។
កិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ស្ថាប័នហិរញ្ញប្បទានសកល (GFF) ចំពោះកិច្ចសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមគាំទ្រក្នុងការលើកកម្ពស់សុខភាពស្រ្តី និងកុមារ។
លោកប្រធានប្រតិភូនៃស្ថាប័នហិរញ្ញប្បទានសកល (GFF) បានជម្រាបជូនអំពី កិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសនៅក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ លោកក៏បានណែនាំ ជូនលោកជំទាវ នូវតំណាង GFF ថ្មី សំរាប់កម្ពុជា គឺ លោកស្រី TOMO ដែលត្រូវមកជំនួសការងារ ហេីយលោកត្រូវទៅទទួលការងារថ្មី នៅធនាគារពិភពលោក វិញ ។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ GFF ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខភាពស្រ្តី និងកុមារក្នុងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា CNP និងគម្រោង HEQIP II ទទួលបានលទ្ធផល ល្អ ។