Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សា ជាមួយប្រតិភូនៃស្ថាប័នហិរញ្ញប្បទានសកល
ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយប្រតិភូនៃស្ថាប័នហិរញ្ញប្បទានសកល (Global Financing Facility-GFF) ដែលដឹកនាំដោយ លោក Patrick Hoang-Vu Eozenou, Senior Economist and outgoing GFF Focal Point for Cambodia ។ 

កិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ស្ថាប័នហិរញ្ញប្បទានសកល (GFF) ចំពោះកិច្ចសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ចូលរួមគាំទ្រក្នុងការលើកកម្ពស់សុខភាពស្រ្តី និងកុមារ។

លោកប្រធានប្រតិភូនៃស្ថាប័នហិរញ្ញប្បទានសកល (GFF) បានជម្រាបជូនអំពី កិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសនៅក្នុងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។​  លោក​ក៏បាន​ណែនាំ​ ជូន​លោក​ជំទាវ​ នូវ​តំណាង​ GFF ថ្មី​ សំរាប់​កម្ពុជា​ គឺ​ លោកស្រី​ TOMO ដែល​ត្រូវ​មកជំនួស​ការ​ងារ​ ហេីយ​លោក​ត្រូវ​ទៅ​ទទួល​ការងារ​ថ្មី​ នៅ​ធនាគារ​ពិភពលោក​ វិញ​ ។ 

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណ GFF​ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់  សុខភាពស្រ្តី និងកុមារក្នុង​គម្រោងអាហារូបត្ថម្ភនៅកម្ពុជា​ CNP និង​គម្រោង​ HEQIP II ទទួល​បានលទ្ធផល​ ល្អ​ ។

Image 1
Image 2
Image 3
Image 4
Image 5

ប្រភេទព្រឹត្តិការណ៍