Cambodia
New Details

Image
កិច្ចប្រជុំស្តីពីការពិគ្រោះ ពិភាក្សា និងពិនិត្យបច្ចុប្បន្នភាព លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល
September 18, 2024

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណ:កម្មការរៀបចំច្បាប់​ លិខិបទដ្ឋានគតិយុត្តិ​ និងអមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា ពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល។

ក្នុងកិច្ចពិភាក្សានេះដែរ​ ក្រុមការងារបានពិនិត្យមើលជាលក្ខណៈលម្អិត និងសុីជម្រៅបន្ថែមទៀត យោងបរិបទបច្ចុប្បន្ន សំដៅខិតខំឆ្លើយតបបានជាអតិបរិមាចំពោះតម្រូវការលើសេវាថែទាំ-ព្យាបាល ដោយសិក្សាលើមាត្រានិមួយៗ និងចូលរួមពីអ្នកជំនាញបច្ចេកទេស អ្នកជំនាញច្បាប់​ ទទួលនូវធាតុចូលតាមលក្ខណៈបច្ចេកទេស​តម្រូវ រហូតដល់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាលនេះមានភាពគ្រប់ជ្រុងជ្រោយ។

Image 1
Image 2
Image 3
Image 4