កិច្ចប្រជុំស្តីពីការពិគ្រោះ ពិភាក្សា និងពិនិត្យបច្ចុប្បន្នភាព លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល
ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណ:កម្មការរៀបចំច្បាប់ លិខិបទដ្ឋានគតិយុត្តិ និងអមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា ពិគ្រោះយោបល់ និងធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាល។
ក្នុងកិច្ចពិភាក្សានេះដែរ ក្រុមការងារបានពិនិត្យមើលជាលក្ខណៈលម្អិត និងសុីជម្រៅបន្ថែមទៀត យោងបរិបទបច្ចុប្បន្ន សំដៅខិតខំឆ្លើយតបបានជាអតិបរិមាចំពោះតម្រូវការលើសេវាថែទាំ-ព្យាបាល ដោយសិក្សាលើមាត្រានិមួយៗ និងចូលរួមពីអ្នកជំនាញបច្ចេកទេស អ្នកជំនាញច្បាប់ ទទួលនូវធាតុចូលតាមលក្ខណៈបច្ចេកទេសតម្រូវ រហូតដល់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសេវាសុខាភិបាលនេះមានភាពគ្រប់ជ្រុងជ្រោយ។