កិច្ចសន្ទនាអនុសាសន៍គោលនយោបាយ Policy Dialogue ស្តីពីការលើកកម្ពស់តួនាទីស្រ្តីជាអ្នកដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល
October 21, 2024
រាជធានីភំ្នពេញ៖ ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានអញ្ជើញចូលរួម កិច្ចសន្ទនាអនុសាសន៍គោលនយោបាយស្តីពីការលើកកម្ពស់តួនាទីស្រ្តីជាអ្នកដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ដែលរៀបចំដោយក្រសួងកិច្ចការនារីសហការជាមួយក្រសួងសុខាភិបាល និងក្រសួងផែនការ ដោយមានការគាំទ្រពីអង្គការ Vital Strategy ក្រោមអធិបតីភាពលោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី។
កិច្ចសន្ទនាអនុសាសន៍គោលនយោបាយនេះរៀបចំឡើងគោលបំណងពិគ្រោះយោបល់បន្ថែមជាមួយថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការប្រមូលធាតុចូលបន្ថែម រកវិធានការឆ្លេីយតប និងដោះស្រាយបញ្ហាដែលបានលើកឡើងនៅក្នុងអនុសាសន៍គោលនយោបាយសង្ខេបដេីម្បីឱ្យអនុសាសន៍គោលនយោបាយមានគុណភាពគ្រប់ជ្រុងជ្រោយព្រមទាំងស្វែងរកការគាំទ្រការអនុវត្ត និងការរៀបចំផែនការសកម្មភាពសម្រាប់អនុសាសន៍គោលនយោបាយ។ កិច្ចសន្ទនាទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធក្នុងការអនុវត្តអនុសាសន៍ និងការបញ្ចូលអនុសាសន៍ទៅក្នុងផែនការសកម្មភាពនិងគម្រោងនានារបស់អង្គភាពខ្លួន៕