Cambodia
ព័ត៌មានលំអិត

Image
កិច្ច​សន្ទនា​អនុសាសន៍​គោល​នយោបាយ​ Policy Dialogue ស្តីពី​ការ​លើក​កម្ពស់​តួនាទី​ស្រ្តី​ជា​អ្នក​ដឹក​នាំ​និង​អភិបាល​កិច្ច​ក្នុង​វិស័យ​សុខាភិបាល
ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤

រាជធានីភំ្នពេញ​៖ ថ្ងៃ​ចន្ទ​ ៤រោច​ ខែ​អស្សុជ​ ឆ្នាំ​រោង​ ឆស័ក​ ព.ស​.​ ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០២៤​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ជំទាវ​វេជ្ជបណ្ឌិត​ ចាន់​ សុខា​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ឯក​ឧត្ដម​សាស្ត្រាចារ្យ​ ឈា​ ឆវណ្ណ​ នាយកវិទ្យា​ស្ថាន​ជាតិ​សុខភាព​សាធារណៈ​ បាន​អញ្ជើញ​ចូល​រួម​ កិច្ច​សន្ទនា​អនុសាសន៍​គោល​នយោបាយ​ស្តីពី​ការ​លើក​កម្ពស់​តួនាទី​ស្រ្តី​ជា​អ្នក​ដឹក​នាំ​និង​អភិបាល​កិច្ច​ក្នុង​វិស័យ​សុខាភិបាល​ ដែល​រៀបចំ​ដោយ​ក្រសួង​កិច្ចការ​នារី​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ និងក្រសួងផែនការ​ ដោយ​មាន​ការ​គាំទ្រ​ពីអង្គការ​ Vital Strategy ក្រោម​អធិបតីភាព​លោក​ជំទាវ​ ច័ន្ទ​ សូរិយ៍​ រដ្ឋលេខាធិកា​ក្រសួង​កិច្ចការ​នារី​។

កិច្ច​សន្ទនា​អនុសាសន៍​គោល​នយោបាយ​នេះ​រៀបចំ​ឡើង​គោលបំណង​ពិគ្រោះ​យោបល់​បន្ថែម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ និង​ភាគី​ពាក់ព័ន្ធ​ទាំ​ងអស់​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​បន្ថែម​ រក​វិធានការ​ឆ្លេីយ​តប​ និង​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​អនុសាសន៍​គោល​នយោបាយ​សង្ខេប​ដេីម្បីឱ្យ​អនុសាសន៍​គោល​នយោបាយ​មាន​គុណ​ភាព​គ្រប់​ជ្រុង​ជ្រោយ​ព្រម​ទាំង​ស្វែង​រក​ការ​គាំទ្រ​ការ​អនុវត្ត​ និង​ការ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុសាសន៍​គោល​នយោបាយ​។ កិច្ច​សន្ទនា​ទទួល​បាន​ការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ និង​ការ​បញ្ចូល​អនុសាសន៍​ទៅក្នុង​ផែនការ​សកម្មភាព​និង​គម្រោង​នា​នារបស់​អង្គភាព​ខ្លួន​៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍