Cambodia
New Details

Image
ការចុះពង្រឹង​ និងជួយធ្វេីឱ្យប្រសេីរឡេីង នៃការស្រាវជ្រាវធ្វេីរោគវិនិច្ឆ័យជំងឺរបេង ជាពិសេសជំងឺរបេងកុមារ
October 26, 2024

ខេត្តកំពត៖​ ចាប់ពីថ្ងៃទី​២២ ដល់ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៤​ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ លោកជំទាវវេជ្ជបណ្ឌិត​ ព្រុំ​ ឆោមសា​យឿន​ ទីប្រឹក្សា​ក្រសួង​សុខាភិបាល​ ព្រមទាំងក្រុម​ការ​ងារ​ និង​ដោយមានការសហការ​ពី​លោក​  វេជ្ជបណ្ឌិត​ ហួត​ ចាន់យុដា​ នាយកមជ្ឈមណ្ឌលជាតិ​កំចាត់​រោគរបេង​ និងហង់សិន​ បានចុះបំពេញការងារនៅមន្ទីរពេទ្យបង្អែកស្រុក​ប្រតិបត្តិកំពង់ត្រាច មន្ទីរពេទ្យបង្អែកស្រុក​ប្រតិបត្តិកំពត និង​មន្ទីរពេទ្យបង្អែកស្រុក​ប្រតិបត្តិឈូក នៃ​ខេត្ត​កំ​ពត។ 

គោលបំណង នៃការចុះពង្រឹងការងារ គឺធ្វេីឱ្យប្រសេីរឡេីងនៃការធ្វេីរោគវិនិច្ឆ័យ​ជំងឺរបេងកុមារ​ ដែលទាក់ទងនឹង​៖
​-​ ការធ្វេីរោគវិនិច្ឆ័យច្រេីនលេីសលប់​ (​Over​ diagnosis)​ ដោយផ្អែកលេី​ទិន្នន័យជម្ងឺរបេងកុមារ​ធៀបជាមួយជំងឺរបេងគ្រប់សណ្ឋានដែលបានចុះបញ្ជីររបេងក្នុងឆ្នាំ​២០២៣ និង​២ត្រីមាស​ ដេីមឆ្នាំ​២០២៤។ 
​-​ ធ្វេីឱ្យមានការកេីនឡេីងនូវការរកឃេីញជំងឺរបេងសួតកុមារ​នៅកម្ពុជា​ ដោយផ្តល់អនុសាសន៍​ គ្រប់កុមារទាំងអស់ដែលធ្វេីរោគវិនិច្ឆ័យជាជំងឺរបេង​ ត្រូវតែថតសួត​
​- បានបង្រៀនជាទ្រឹស្ដីនូវមេរៀនទាក់ទងជំងឺរបេងកុមារ​ 
-​ បានបង្រៀននូវការអានហ្វីលទាក់ទងជំងឺរបេងកុមារដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ​
​- បានចូលជួយពិនិត្យ​ និងពិភាក្សាអ្នកជំងឺសម្រាកពេទ្យដែល​ពិបាកធ្វេីរោគវិនិច្ឆ័យ
-​ បានផ្ដល់នូវវិធីសាស្ត្រក្នុងការជួយព្យាបាលផលរំខាន នៃថ្នាំរបេង​
-​ ​បានផ្តល់នូវវិធីសាស្ត្រ​ និង​លក្ខខណ្ឌ នៃការព្យាបាលបង្ការ​ (TPT) ដល់កុមារអាយុក្រោម15ឆ្នាំ ប្រាកដជាមានសុខភាព​ល្អ និងដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមាន​បេកា​ ផងដែរ។ 

ជាលទ្ធផល​ ក្នុងការចុះពង្រឹងការងារនេះបានរកឃើញថា៖
-​ កុមារដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកាមកកាន់មន្ទីរពេទ្យបង្អែកទាំង៣ ស្រុកប្រតិបត្តិសរុបចំនួន​៤៥នាក់​
- គ្រូពេទ្យ​ និង​គិលានុបដ្ឋាកដែលពាក់ព័ន្ធយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញបានយល់ និងអាចធ្វេីរោគវិនិច្ឆ័យជំងឺរបេងកុមារឱ្យកាន់តែប្រសេីរឡេីង​ និងមានភាពសុក្រិត្យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6