Cambodia
ព័ត៌មានលំអិត

Image
សន្និសីទអន្តរជាតិលើកទី២ ស្ដីពីជណ្ដើរត្រីនៅតាមដងទន្លេមេគង្គក្រោម (2nd Lower Mekong Fish Passage Conference 2025)
ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្ត​សៀមរាប៖ នៅថ្ងៃពុធ ៨កេីត​ ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដម វេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការបានចូល​រួម​ជា​គណៈ​អធិបតី​

ក្នុងពិធីសន្និសីទអន្តរជាតិលើកទី២ ស្ដីពីជណ្ដើរត្រីនៅតាមដងទន្លេមេគង្គក្រោម​ ក្រោមអធិបតីភា​ព​ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ណៅ ធួក សមាជិករដ្ឋសភា ឯកឧត្ដម ដឺរីក យីប ឯកអង្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវអន្តរជាតិ (ACIAR)។

សន្និសីទនេះមានគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលនៃការសាងសង់ជណ្តើរត្រី ការសិក្សាស្រាវជ្រាវជណ្ដើរត្រីនៅតំបន់អាស៊ីអាគ្នេយ៍ ពង្រឹងលើបច្ចេកវិទ្យានិងវិធីសាស្ត្រសាងសង់ជណ្ដើរត្រី 

សំដៅរក្សាបានទាំងត្រីនិងទឹកជាប្រយោជន៍ដល់សហគមន៍ និងការគ្រប់គ្រងធនធានជលផលឱ្យមាននិរន្តរភាព។ 

សូមជម្រាបថាសន្និសីទនេះ រៀបចំឡេីងដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ក្នុងភាពជាដៃគូជាមួយ Charles Sturt University​ ហេីយមានការចូលរួមពីអ្នកជំនាញជលផលមកពី សហរដ្ឋអាមេរិក ញ៉ូវហ្សេលែន អូស្ត្រាលី ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ភូមា ធនាគារពិភពលោក អង្ការស្បៀងអាហារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10