Cambodia
ព័ត៌មានលំអិត

Image
ការពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន ១០ ក្នុងខេត្តសៀមរាប
ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី​ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន១០នៅខេត្តសៀមរាប។

ការចុះពិនិត្យធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្ដល់សេវាថែទាំនិងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ដោយមានការចូលរួមពីមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនិងស្រុកប្រតិបត្តិ ខេត្តសៀមរាប ដោយពិនិត្យការងារនិងសង្កត់ធ្ងន់លើ៧ចំនុច៖

១. ហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព

២. ការគ្រប់គ្រងធនធានមនុស្ស

៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ

៤. ការបំពេញការងារប្រចាំការនិងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍

៥. ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូនអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង

៦. ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាថែទាំដល់អ្នកជំងឺ

៧. ជំរុញមណ្ឌលសុខភាពពីមធ្យមទៅល្អបង្គួរ និងឈានទៅដល់ល្អប្រសើរ។

ជាចុងក្រោយលោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ​ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថាមណ្ឌលសុខភាពដែលបានចុះពិនិត្យមានដូចជា :

១.មណ្ឌលសុខភាពទឹកវិល ២.មណ្ឌលសុខភាពក្របីរៀល ៣.មណ្ឌលសុខភាពស្រង៉ែ  ៤.មណ្ឌលសុខភាពសំបួរ  ៥.មណ្ឌលសុខភាពចុងឃ្លៀស ៦.មណ្ឌលសុខភាពជ្រាវ  ៧.មណ្ឌលសុខភាពកណ្តែក  ៨.មណ្ឌលសុខភាពបាគង្គ ៩.មណ្ឌលសុខភាពប្រសាទបាគង្គ  ១០.មណ្ឌលសុខភាពពោធិ៍មានជ័យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19