Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មជំរុញការកែលម្អសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ ក្នុងការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅក្នុងខេត្តត្បូងឃ្មុំ
ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា រួមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ ដើម្បី៖ 

1. ចុះពិនិត្យ និងពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាព អនុលោមតាមសំណុំសកម្មភាពអប្បរិមា សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើងនូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ 

2. ពង្រឹង ដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធដើម្បីជំរុញបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ

3. ផ្តល់ការណែនាំនៅក្នុងកិច្ចប្រជុំ ស្តីពី “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តត្បូង។ 

នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន ១៤ កន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះមាន៖

-មណ្ឌលសុខភាពចំការក៊ៅសូជប់ ជប់ ទួលស្នួល ចំការកៅស៊ូតាប៉ាវ រកាពប្រាំ១ និងមណ្ឌលសុខភាពស្រឡប់នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បូងឃ្មុំ 

-មណ្ឌលសុខភាពស្លា និងមណ្ឌលសុខភាពថ្មទទឹងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេមត់

-មណ្ឌលសុខភាពក្រែក ១ និងមណ្ឌលសុខភាពកណ្ដាលជ្រំនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក 

-មណ្ឌលសុខភាពចុងជាច និងមណ្ឌលសុខភាពទឹកជ្រៅនៃការិយាល័យសុខាភាលស្រុកប្រតិបត្តិតំបែរ

-មណ្ឌលសុខភាពសួង និងវិហារលួងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសួង។

សូមជម្រាបថា លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិបានចំនួន ៤ កន្លែង ដែលក្នុងនោះ​ មានការជួបប្រជុំនៅមណ្ឌលសុខភាពជប់ ស្លា ចុងជាច និង មណ្ឌលសុខភាពទួលស្នួល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33