Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងគណៈប្រតិភូអមដំណើរ បានទទួលការអញ្ជើញជួបប្រជុំជាមួយ Dr Stephen WONG នាយកប្រតិបត្តិគោលនយោបាយ នៃក្រុងហុងកុង (Head, Chief Executive’s Policy Unit, CPU) ដែលទទួលភារកិច្ចរៀបចំកិច្ចការស្រាវជ្រាវ និងគោលនបាយរបស់ក្រុងហុងកុង។
ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២៥

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងគណៈប្រតិភូអមដំណើរ បានទទួលការអញ្ជើញជួបប្រជុំជាមួយ Dr Stephen WONG នាយកប្រតិបត្តិគោលនយោបាយ នៃក្រុងហុងកុង (Head, Chief Executive’s Policy Unit, CPU) ដែលទទួលភារកិច្ចរៀបចំកិច្ចការស្រាវជ្រាវ និងគោលនបាយរបស់ក្រុងហុងកុង។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជំរាបជូនពីគោលនយោបាយសុខាភិបាលកម្ពុជា ពិសេសការការពារសុខភាពបឋម នៅក្នុងសហគមន៍ តាមរយះការផ្តល់សេវាទូលាយនៅមណ្ឌលសុខភាព ដែលនេះកំពុងជាអាទិភាពលើផ្នែកនៃការកែទម្រង់គោលនយោបាយសុខាភិបាលក្រុងហុងកុង តាមរយះការពង្រឹង និងពង្រីកសេវាសុខភាពបឋមនៅមណ្ឌលសុខភាពស្រុករបស់ហុងកុង (District Health Centers) ដើម្បីឆ្លើយតបបានចំពោះការកើនឡើងជង្ហុគនៃជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម លើសសំពាធឈាម ជំងឺសសៃឈាមបេះដូង ជាដើម។ ភាគីទាំងពីរបានពិភាក្សាសុីជំរៅលើប្រធានបទដឹកនាំ និងគ្រប់គ្រងលើសេវាសុខាភិបាលទាំងផ្នែកសាធារណៈ និងឯកជន។

ទីក្រុងហុងកុង៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10