Cambodia
ព័ត៌មានលំអិត

Image
«វេទិការគាំទ្រការវិនិយោគសម្រាប់អង្គការសុខភាពពិភពលោក ដើម្បីជាអត្ថប្រយោជន៍ ក្នុងបរិបទសុខភាពសកលថ្មី»
ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៥

ហ្សឺណែវ សហព័ន្ធស្វីស៖ នាល្ងាចថ្ងៃអង្គារ៍ ទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាភិបាលក្រសួងសុខាភិបាលកម្ពុជា បានចូលរួមក្នុងវេទិការគាំទ្រវិនិយោគ សម្រាប់អង្គការសុខភាពពិភពលោក “High-level pledging event of the WHO investment Round: Sustainable financing of WHO  for impact in the new global health landscape” ដែលមានការចូលរួមពីបណ្តាប្រទេសដៃគូរជំនួយ ដៃគូរអង្គការអន្តរជាតិ បណ្តាស្ថានទូត និងរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក។

វត្តមានកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសមាជិកអង្គប្រជុំ ជាពិសេស​ Dr Tedros Adhanom អគ្គនាយកនៃអង្គការសុខភាពពិភពលោក ក៏ដូចជាក្រុម panelists ដែលត្រូវអញ្ជើញមកផ្តល់ជាសាក្សីគាំទ្រ ក្នុងវេទិការ WHO investment round នេះ។​ កម្ពុជា តាមរយៈប្រតិភូសុខាភិបាល ដឹកនាំដោយផ្ទាល់ ដោយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំហររបស់ខ្លួនគាំទ្រ “ការអោយមានការចូលរួមទាំងអស់គ្នា​ ជាលក្ខណៈពហុភាគី ដៃគូរដែលមានកម្លាំងថាមពល សក្តានុពលខ្លាំងក្លា សាមគ្គីភាព និងឯកភាពតែមួយ ដើម្បីសុខភាព សុខមាលភាពទាំងអស់គ្នា”។ កម្ពុជាបានបង្ហាញជាគំរូដល់ប្រទេសដទៃផងដែរ តាមរយៈការចូលរួមថវិការវិភាគទានរបស់ខ្លួនជូនដល់អង្គការសុខភាពពិភពលោក ដែលអង្គពិធីបានសំដែងការសាទរ នូវគំរូដ៏មានអត្ថន័យជ្រាលជ្រៅ (សម្រាប់អង្គការសុខភាពពិភពលោក) ខណៈប្រទេសធ្លាប់ជួបការលំបាកបំផុត ក៏នៅតែបង្ហាញទឹកចិត្តដ៏ធំទូលំទូលាយចូលរួមបរិច្ចាគក្នុងពេលវិបត្តិថវិការរបស់ WHO។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15