Cambodia
ព័ត៌មានលំអិត

Image
មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ​ក្រោមប្រធាន​បទ​ ស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ​ (AMR)
ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤

ទីក្រុងញូវយ៉ក៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 

នាថ្ងៃទី​៣ នៃអង្គ​មហាសន្និបាតអង្គការសហប្រជាជាតិ​ បានបន្ត​ចូល​ដល់​ប្រធាន​បទ​ ស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ​ ( AMR) ដោយ​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​ គាំទ្រ​ការ​វិនិយោគ​ខ្ពស់​ និង​ធានា​បាន​នូវ​សុវត្ថិភាព​សម្រាប់អនាគត​ រួម​គ្នា​ដោយ​បង្កេីន​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ ថ្នាក់​សកល​ ថ្នាក់​តំបន់​ ថ្នាក់​ជាតិ​ ដោយ​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ AMR "Investing in the present and securing our future together: Accelerating multi-sectoral global, regional and national action plan to address Antimicrobial Resistance(AMR)" នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

អង្គ​មហាសន្និបាតមានការ​ចូលរួម​ពី​ប្រទេសជាសមាជិក​  ចំនួន​ ១៣១ប្រទេស និងមានដៃគូអភិវឌ្ឍន៍ចំនួនសរុបប្រមាណ ១៣០០នាក់។ រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើ​បទអន្តរគមន៍ ចំនួន​  ៣​នាទី​ រួម​ទាំង​កម្ពុជា​ ដៃលតំណាងដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួហសុខាភិបាល។ 

ការបេ្តជ្ញាចិត្ត របស់​កម្ពុជាបានទទួលស្គាល់ថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) គឺជាការគំរាមកំហែងផ្នែកសុខភាពជាសកលដែលប៉ះពាល់ដល់សមត្ថភាពក្នុងការព្យាបាលការឆ្លងមេរោគ និងការអនុវត្តនីតិវិធីវេជ្ជសាស្រ្តសំខាន់ៗ។ AMR មិនគ្រាន់តែជាវិបត្តិសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខុមាលភាពទូទៅដែលទាមទារឱ្យមានការឆ្លើយតបរួម និងជាបន្ទាន់។

ដើម្បីគាំទ្រការប្តេជ្ញាចិត្តនេះ កម្ពុជាបានឈានមុខ​ ក្នុង​ការបង្កើតគណៈកម្មាធិការសម្របសម្រួលពហុវិស័យសម្រាប់សុខភាពតែមួយ ដែល​ AMR ជាការងារ​អាទិភាព​សំខាន់​ និងបានធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពពហុវិស័យសម្រាប់ AMR (២០២៤ –២០២៨)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍