Cambodia
ព័ត៌មានលំអិត

Image
ទិវាសោភ័ណសល្យសាស្រ្តលើកទី១៥ របស់សមាគមសោភ័ណសល្យសាស្រ្តកម្ពុជា
ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤

រាជធានីភ្នំពេញ៖​ ថ្ងៃសៅរ៍​ ៥រោច ខែស្រាពណ៍ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអមដំណើរដោយ​ឯកឧត្តមសាស្រ្តាចារ្យ​ ម៉ុក​ ធាវី​ អនុរដ្ឋលេខាធិការ និង​ជាប្រធានក្រុមប្រឹក្សា​សមាគម បានអញ្ជេីញក្នុងពិធីបើកទិវា សោភ័ណសល្យសាស្រ្តលើកទី១៥​ របស់សមាគមសោភ័ណសល្យសាស្រ្តកម្ពុជានៅ សណ្ឋាគារភ្នំពេញ  ក្រោមប្រធានបទ​  នវានុវត្តន៏កាវះកាត់កែសម្ផស្ស​។ 
                     
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការ​ និងការខិតខំរៀបចំឱ្យមានទិវានេះឡើង ដើម្បីជាឱកាសអនុញ្ញាតឱ្យ គ្រូពេទ្យកម្ពុជា និងគ្រូពេទ្យអន្តរជាតិ ធ្វើការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍រវាងគ្នានឹងគ្នា និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ ជំនាញបច្ចេកទេស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈមិនត្រឹមតែសម្រេចបាននូវភាពល្អឥតខ្ចោះនៃ​សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីកែប្រែពិការភាពអោយមានសុក្រិត មុខមាត់ថ្មីជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សក្ក័សិទ្ធភាព​ ​និងសុវត្ថិភាពខ្ពស់ផងដែរ។

ទិវានេះ មានការអញ្ជើញចូលរួមយ៉ាងកុះករ​ក្រុមប្រឹក្សាសមាគម សមាជិកសមាជិការសមាគម និស្សិតឯកទេស ជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសសោភ័ណសល្យសាស្រ្តមកពីបណ្តា មន្ទីរពេទ្យជាតិ ភ្ញៀវជាតិ​ និងអន្តរជាតិសាស្រ្តាចារ្យសាកលវិទ្យាល័យ​​ ប្រទេស​ម់ាឡេស៊ី​ហ្វីលីពីន​ចិន សរុបមានចំនួន៩៣​នាក់។

គួរបញ្ជាក់ផងដែរថា ទិវានេះតែងតែប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់២ដងក្នុង១ឆ្នាំ ដើម្បីស្វែងយល់អំពីការរីកចម្រើន​នវានុវត្តន៏បច្ចេកទេស ក្នុងចំណោមអ្នកឯកទេស​ ដើម្បីចូលរួមចំណែកសំខាន់ជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

ប្រភេទព្រឹត្តិការណ៍